ភ្នំពេញ: កាលពី ថ្ងៃសៅរិ៏-អាទិត្យ ទី12-13 ខែកញ្ញា 2015 នេះ អ័រគីដេវីឡា (ORKIDE
VILLA) បានរៀបចំកម្មវិធីកម្សាន្តដ៏អស្ចារ្យមួយនៅផ្សារទំនើបអ៊ីអន
(AEON MALL) ដោយមានការចូលរួម
សម្តែងដោយក្រុមត្លុកកំប្លែង(Clown) ក្រុមសៀករហ័សកម្ម (Magic show) របស់ក្រុម CLOWN1 Cambodia ដែលធ្វើអោយទស្សនិកជនទាំងអស់។
ជាពិសេសប្អូនៗកុមារ
មិនត្រឹមតែបានកំសាន្តជាមួយកនែ្លងកំសាន្តដែលអ័រគីដេវីឡា (ORKIDE VILLA) បានរៀបចំសម្រាប់កុមារនោះទេប្អូនៗទាំងអស់ក៏បានទទួលភាពរីករាយជាមួយការលេងកំសាន្តជាមួយក្រុមសម្តែងសៀករហ័សកម្មផងដែរ។
លើសពីនេះកម្មវិធីកម្សាន្តនេះក៏មានវត្តមានចូលរួមសម្តែងដោយ
កញ្ញា រ៉ូលីន (Miss
Photocity) និង លោក ហេង ពិសិទ្ធ ជាពិធីករប្រកបដោយរូបសម្ផស្សនិងថ្វីមាត់សម្បូរវោហារ ។
ហើយក៏មានការចូលរួមសម្តែងដោយអតីតបេក្ខនារី Cambodia Idol កញ្ញា ឃុន ចាន់ដារាវត្តី ដែលមានរូបសម្រស់ស្រស់សោភានិងក្រុមតារាម៉ូដែលដ៏ស្រស់ស្អាតជាច្រើនរូបទៀតផងដែរ។
ថែមទាំងមានការកម្សាន្ត សប្បាយដូចជាការថតរូប
ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ (Selfie Photo Machine)ហើយរួមទាំងមានភេសជ្ជះចែកជូនដោយមិនគិតថ្លៃពីDessertStoryទៀត
តើអ្នកណាមិនរីករាយ!
លើសពីនេះអ្នកដែលចូលរួម ក៏អាចយកខិត្តប័ណ្ណផ្សព្វផ្សាយ(Brochure)របស់អ័រគីដេវីឡា (ORKIDE VILLA) មកប្តូរយកការ៉េមដ៏ឈ្ងុយឆ្ងាញ់ពី
ToTo
Icecream សាខាផ្សារទំនើបអ៊ីអនភ្លាមៗ។ លើសពីនេះទៅទៀត
រាល់អតិថិជនដែលជាវផ្ទះថ្មីជាមួយនឹងអ័រគីដេវីឡា (ORKIDE VILLA) ក្នុងខែកញ្ញា 2015 នេះនឹងទទួលបានការបញ្ចុះតម្លៃ 03-06% រួមជាមួយការថែមជូននូវសាឡុងថ្មីមួយឈុតដោយមិនគិតថ្លៃ។
ម្យ៉ាងវិញទៀតចំពោះអ្នកដែលមានបំណងនិងនិយមក្នុងការរស់នៅស៊ីវិល័យបែបខុនដូក៍អាចរងចាំជាមួយខុនដូដ៏ទំនើបប្រណិតរបស់អ័រគីដេវីឡា
(ORKIDE VILLA)ក្នុងពេលខាងមុខដ៏ឆាប់ៗនេះ៕
0 comments :