ពេលដែលដេកលក់មិនស៊ប់យើងក៏មានការយល់សប្ដិ ជួនកាលការយល់សប្ដិហ្នឹងច្បាស់ ជួនកាលមិនច្បាស់ ។ ការយល់សប្ដិជាការឃើញតាមអ្វីដែលយើងស្រមើលស្រម៉ៃនៅពេលដែលយើងធ្វើការងារឬអ្វីយើងនឹកឃើញពីថ្ងៃនេះហើយជាកក្តាអោយមនុស្សគ្រប់គ្នាមានសុបិនហើយសុបិនជាសុបិនល្អហើយជាសុបិនអាក្រក់។
ហេតុដែលនាំឲ្យយល់សប្ដិនោះមាន៤យ៉ាង
១- ធាតុកម្រើក (គ្រុនក្ដៅក៏នាំឲ្យយល់សប្ដិ, ហូបអាហារខុស ឈឺពោះក៏យល់សប្ដិថាឈឺពោះជាដើម)
២- អ្វីដែលយើងធ្លាប់ឃើញ ធ្លាប់គិត ធ្លាប់ឮគេដំណាល (ធ្លាប់នៅស្រែ យល់សប្ដិឃើញនៅស្រែមែន, ធ្លាប់ឮគេដំណាលអំពីរឿងអ្វីមួយ ក៏យល់សប្ដិឃើញរឿងនោះជាដើម)
៣- ទេវតាបណ្ដាលប្រាប់ (ប្រាប់ឲ្យធ្វើយ៉ាងនេះសុខសប្បាយ ធ្វើយ៉ាងនោះមិនសុខជាដើម)
៤- កម្មមកបណ្ដាល (កម្មដែលធ្លាប់ធ្វើ ឬកម្មដែលធ្លាប់សន្សំពីជាតិកន្លងមកហើយ បើធ្វើរឿងអាក្រក់ច្រើន ក៏យល់សប្ដិឃើញរឿងអាក្រក់)ហេតុទីមួយ និងទីពីរមិនសូវជាពិតទេ ។ ហេតុទី៣ មានពិតខ្លះមិនពិតខ្លះទៅតាមទេវតាល្អ ទេវតាអាក្រក់ដែលមកប្រាប់ ។ ហេតុទី៤ដែលបណ្ដាលមកពីកម្មទើបពិត ប៉ុន្តែពិតតែសាច់រឿងទេ បើឲ្យឃើញដូចក្នុងយល់សប្ដិ

ហ្នឹងមិនពិតទេ គ្រាន់តែផលឆ្លុះបញ្ចាំងអ្វីដែលយើងនឹកឃើញ។អ្នកដែលយល់សប្តិច្រើនបណ្ដាលមកពីគាត់មានអារម្មណ៏រវើរវាយច្រើនគិតវែងឆ្ងាយជាមនុស្សដែលមានរឿងអាថ៏កំបាងច្រើន។ហេតុដែលនាំឲ្យយល់សប្ដិដែលវាពិតខ្លះ មិនពិតខ្លះ មិនមែនថាពិតទាំងអស់ ឬមិនពិតទាំងអស់ទេ ។
0 comments :