Monday, December 22, 2014

សម្បជញ្ញះនិង អនុសម្បជញ្ញះ

Published by Unknown on Monday, December 22, 2014  |  No comments




 1 តើមូលហេតុអ្វីបានជាមនុស្សស្រីស្រលាញ់មនុស្សប្រុសដែលមានចរិកដូចឪពុករបស់ខ្លួន?
2  តើមូលហេតុអ្វីបានជាមនុស្សប្រុសស្រលាញ់មនុស្សស្រីដែលមានចរិកដូចម្ដាយរបស់ខ្លួន?
ខូក្បាលរបស់យើងចែកចេញជពីផ្នែកគឺសម្បជញ្ញះនិង អនុសម្បជញ្ញះ។
 ហេតុអ្វីបានជាំក្មេងម្នាក់អាចនិយាយភាសានៃតំបន់ដែលខ្លួនកំពុងរស់នៅបានយ៉ាងរលូន? និងងាយយល់ដឹងពីសង្គមនោះបានឆាប់។

វាទាក់ទងនិងនិស្សយ័ពីកំណើត(Sub-conscious)ដែលមនុស្សនោះអាចប្រកាន់យកនូវគំនិតណាមួយ និងអាចនិយាយភាសាណាមួយបានដោយមិនបាច់ឆ្លងកាត់ការរៀន។គឺជាការចាប់បានទទួលដឹងឮតាំងតែពីនៅក្នុងពោះម្ដាយ ដែលស្ត្រីម្នាក់បានកំពុងពរពោះនិងរស់នៅក្នុងមជ្ឈដ្ឋានសង្គមមួយ ព្រោះទារកនៅក្នុងផ្ទៃគឺមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយម្ដាយមានន័យថាទារកនិងម្ដាយមានរាងកាយភ្ជាប់ជាមួយគ្នា ដូច្នេះ ពេលម្ដាយបានជួបនូវបញ្ហាអ្វីមួយពីសង្គមខាងក្រៅ ទារកនៅក្នុងផ្ទៃក៏អាចទទួលនូវព៌តមាននោះដែរពេលដែលគេមានអាយុចាស់ខែហើយ។ ទាំងនេះជាចំណែកមួយ ឯមួយទៀតនោះគឺនៅពេលដែលទារកកើតមក។
នៅពេលដែលមនុស្សមានអាយុចាប់ពី០ ទៅដល់៧ឆ្នាំគឺជាពេលមួយសំខាន់ដែលមនុស្សរៀនស្ដាប់ និងនិយាយ រៀនដើរ រៀនគិត និងជាពេលដែលកំពុងជ្រាបចូលនូវផ្នត់គំនិត ខាងសាសនាផងដែរ។ ឪពុកម្ដាយបានឲ្យក្មេងនូវចរិតលក្ខណៈពីរដាច់ពីគ្នាដែលក្មេងនឹងទទួលយកតាមឪពុក ឬម្ដាយដែលមានឥទ្ធិពលច្រើនជាង។
ឪពុកបានឲ្យក្មេងនូវ ភាពជាបុរស ច្បាប់វិន័យ ការការពារ។
ម្ដាយបានឲ្យក្មេងនូវ ភាពជាស្ត្រី ការរៀបចំទុកដាក់ ប្រពៃណី។
អ្នកដែលបង្រៀនក្មេងដំបូងគេគឺជាម្ដាយ ព្រោះក្មេងនៅស្និតជាមួយម្ដាយជាងឪពុកនៅពេលដែលក្មេងមានអាយុក្រោម៧ឆ្នាំ ដូច្នេះវាបានធ្វើឲ្យមនុស្សដក់ជាប់នៅក្នុងគំនិតខ្លាំងណាស់គឺម្ដាយ។ បន្ទាប់ពីអាយុ៧ឆ្នាំក្មេងៀបានទទួលការបង្រៀនពីឪពុកព្រោះពេលនោះគឺជាពេលដែលក្មេងមានភាពរឹងមាំច្រើន និងត្រូវការការពារខ្លួនឯងបានតខ្លះ ដោយសារក្មេងនឹងបានជួបនូវមនុស្សជាច្រើនទៀតក្នុងសង្គម។ ឪពុកបានបង្រៀនក្នេងនូវច្បាប់វិន័យ ការការពារ ភាពម៉ឺងម៉ាត់ ការវិនិច្ឆ័យ ដោះស្រាយបញ្ហាជាដើម។
         ​កុំឲ្យទំនុកចិត្តលើក្មេងពេក ព្រោះវាអាចឲ្យក្មេងងាយនឹងគ្រោះថ្នាក់ និងមានភាពទន់ជ្រាយ។
មានបញ្ហមួយដែលអាចនឹងកើតឡើងនៅពេលក្មេងពេញវ័យ
.គឺក្មេងប្រុសចាប់ផ្ដើមស្រលាញ់ម្ដាយរបស់ខ្លួនដូចជាប្រពន្ធ។(Oedipus)
.ក្មេងស្រីចាប់ផ្ដើមស្រលាញ់ឪពុករប់ខ្លួនដូចជាប្ដី។(Electra Complex)
         នេះជាបញ្ហាមួយដែលក្មេងប្រុសស្រីអាចនឹងកើតមានបាន ប្រសិនបើឪពុកម្ដាយមិនបានព្យាយាមធ្វើឲ្យក្មេងមានភាពឃ្លាតឆ្ងាយពីពួកគេ ព្រោះនៅពេលឪពុកម្ដាយនៅក្បែរក្មេងរហូត ដេកជាមួយក្មេងរហូត មិនបានឲ្យក្មេងឃើញបុរស ស្ត្រីឯទៀត គឺពួកគេនឹចូលវ័យមួយនៃការបន្តពូជពកចាប់ផ្ដើមមើលឃើញតែឪពុកម្ដាយខ្លួនឯងហើយគិតថាគ្មាននរណាល្អជាងឪពុក ឬម្ដាយរបស់ខ្លួនឡើយ។ នេះមិនមែនជារឿងល្អទេ ដូច្នេះឪពុកម្ដាយគួរតែព្យាយាមបង្ហាត់បង្រៀនក្មេង និងចាប់ផ្ដើមឲ្យពួកគេស្នាក់នៅកាន់តែឆ្ងាយពីឪពុកម្ដាយនៅពេលដែលពួកគេមានអាយុកាន់តែច្រើន ដម្បីឲ្យពួកគេរៀនគ្រប់ខ្ឡួនឯង។


Filed in :
About the Author

Write admin description here..

0 comments :

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template . Proudly Powered by Blogger .
back to top