Wednesday, October 7, 2015

តើមានការលំបាកអ្វីខ្លះចំពោះសិស្សដែលមកពីខេត្តសិក្សានៅភ្នំពេញ?

Published by Unknown on Wednesday, October 7, 2015  |  No comments

​​​     ​                         

បច្ចប្បន្ននៅប្រទេសកម្ពុជាមានការលំបាក់ចំពោះសិស្សដែលដែលបានប្រលងបាក់ឌុបចប់ហើយត្រូវមកបន្តការសិស្សានៅរាជធានីភ្នំពេញ។លោក រឿន ឡាំបាដា វ័យ២៦ឆ្នាំដែលជាប្រធានសមាគមន៍និស្សិតវិស្វកម្មសំណង់ស៊ីវិលជាអតីតសិស្សមកពីខេត្ត ពោធិសាត់ ដែលបានចូលមកសិក្សានៅរាជធានីភ្នំពេញ។ ​ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍
​នោះលោក រឿន ឡាំបាដា មុននិងបានរៀនចប់ថ្នាក់បរិញ្ញាប័ត្រលោកបានឆ្លងកាត់និងការរស់នៅភ្នំពេញអស់អស់ជាប្រើនឆ្នាំ។
ជាដំបូងលោក រឿន ឡាំបាដា កាត់និយាយឲ្យត្រង់ និងការមករៀននៅភ្នំពេញ ខ្ញុំធ្លាប់មកភ្នំពេញខ្លះដែរ តែមិនញឹកញាប់ទេ ហើយក៏មិនស្គាល់ច្បាស់ដែរ គ្រាន់តែធ្លាប់ជិះកាត់ ឬធ្លាប់មកលេងពេលបុណ្យអុំទូកខ្លះៗដែរ។ ហើយនិយាយពីបញ្ហាវិញគឺមិនចេះអស់ ចាប់តាំងពីប្រលងបាក់ឌុបហើយ ទោះមិនទាន់ដឹងលទ្ធផល តែដឹងថាខ្លួននឹងជាប់គ្រាន់តែមិនដឹងថាបាននិទ្ទេសអ្វី និងមានបំណងចង់រៀនខាងផ្នែកវិស្វកម្មសំណង់ស៊ីវិល។


ជាក់ស្តែងខ្ញុំបានដាក់ពាក្យអាហារូបករណ៍ប្រលងចូលរៀន នៅសាលាតិចណូ ដូច្នេះលឺសិស្សច្បងជំនាន់មុនថា គួរមករៀនត្រៀមដើម្បីដឹងពីតាក់ទិចខ្លះៗ។ ប្រលងបាន ពីរ បីថ្ងៃសុំម៉ែ មកភ្នំពេញភ្លាម ប៉ុន្តែមិនទាន់ដឹងថាត្រូវទៅស្នាក់នៅឯណា ជាមួយអ្នកណាទេ ព្រោះយើងគ្មានបងប្អូនផង។
 ព្រោះយើងមិនអាចមករស់នៅភ្នំពេញ ដោយគ្មានកន្លែងស្នាក់នៅពិតប្រាកដទេ តែសំណាងម៉្យាងដែរ ខ្ញុំស្គាល់បងម្នាក់ដែលគាត់ជាក្មេងវត្ត ហើយគាត់ធ្លាប់សន្យាថា ឲ្យតែ​ខ្ញុំរៀនចប់បាក់ឌុប ហើយចង់មករៀនបន្តនៅភ្នំពេញ គឺគាត់នឹងជួយខ្ញុំឲ្យមកស្នាក់នៅវត្តបាន។ ចាំមិនភ្លេច គ្រាន់តែថាមកភ្នំពេញ ទាក់ទងទៅគាត់ភ្លាម បានស្នាក់នៅវត្តដូចចិត្ត ទោះបីមិនកាលីបដូចគេតែខ្ញុំពេញចិត្តនឹងស្នាក់នៅ ព្រោះអាចជួយសម្រួលការចំណាយរបស់ខ្ញុំ និងគ្រួសារបានមួយផ្នែកធំគឺត្រូវស្វែងរកអាហារូបករណ៍រៀន។
ខ្ញុំបានដាក់ចិត្តដាក់កាយរួចជាស្រេច ថាខ្ញុំត្រូវតែជួយសម្រួលគ្រួសាររបស់ខ្ញុំ ព្រោះឪពុកម្តាយរបស់ខ្ញុំពេលនោះជិតចូលនិវត្តន៍ហើយ សល់តែមួយឆ្នាំទៀតនឹង ចឹងបន្ទាប់ពីរៀនត្រៀមប្រលងចូលតិចណូ ត្រូវឆ្លៀតពេលជិះកង់ទៅតាមសាកលវិទ្យាល័យធំៗក្នុងរាជធានីភ្នំពេញ ដើម្បីទទួលបាននូវ ព័ត៌មានទាក់ទងនឹងអាហារូបករណ៍។
 ខ្ញុំចាំបានថាកាលនោះខ្ញុំប្រលងច្រើនសាលា ដែលមានសាលាតិចណូ សាលាន័រតុន សាលាមេគង្គកម្ពុជា សាកលវិទ្យាល័យកម្ពុជា និងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត (NIB) ។ ជាលទ្ធផលខ្ញុំបានជាប់ និងទទួលអាហារូបករណ៍ ១០០% ពីសាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យមេគង្គកម្ពុជា សាកលវិទ្យាល័យកម្ពុជា និងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត  រួម នឹងអាហារូបករណ៍នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានពីការកាត់និទ្ទេសពីបាក់ឌុប ចំនែកឯសាលាតិចណូបានត្រឹមជាប់បង់លុយ។
ដល់ពេលជាប់ហើយ ត្រូវពិបាកម្យ៉ាងទៀត គឺមិនដឹងថាត្រូវទៅរៀននៅសាលាណា និយាយទៅគឺទុំរាំបានចូលរៀននៅសាកល ពិបាកមិនចេះចប់ ព្រោះយើងអត់សូវមានអ្នកណែនាំ អ្នកប្រឹក្សាយោបល់ ថាគួរៀនអី នៅសាលាណា? ដល់ពេលសម្រេចចិត្តចូលរៀនខ្ញុំជ្រើសរើសមុខវិជ្ជាដែលខ្ញុំស្រលាញ់មួយមុខ និងមុខវិជ្ជាបន្ទាប់បន្សំមួយទៀត ជាក់ស្តែងខ្ញុំបានសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យន័រតុន និងអង់គ្លេសនៅសាកលវិទ្យាល័យកម្ពុជា។
ជីវិតជានិស្សិតនៅថ្នាក់សាកលវិទ្យាល័យក៏មិនស្រួលដែរ បញ្ហាតែងតែកើតមានឡើង បញ្ហានោះគឺឧបសគ្គនៃការសិក្សា ព្រោះមេរៀនច្រើនមុខ ហើយបរិស្ថាននៃការសិក្សាក៏ថ្មី ណាមួយយើងជានិស្សិត២សាកលវិទ្យាល័យ ដែលមានការងារគ្រូដាក់ឲ្យច្រើននោះច្រើនក្នុងមួយថ្ងៃៗ ហើយត្រូវការស្រាវជ្រាវទៀតទើបបានលទ្ធផល។ ពេលខ្លះហត់ពេក ហើយគិតខ្លីចង់តែឈប់ម្តងៗ តែលួចលួងលោមខ្លួនឯងថា គេធ្វើកើត ម៉េចក៏យើងធ្វើមិនកើត?​ ត្រូវតែស៊ូដល់ទីបញ្ចប់។បន្ទាប់ពីខ្ញុំបានបញ្ចប់ពី សាកលវិល័យនៅក្នុង ឆ្នាំ២០១៤ខ្ញុំបានបង្កើតសមាគមន៍និស្សិតនេះឡើង។
 នៅក្នុងសមាគមន៍និស្សិតវិស្វកម្មសំណង់ស៊ីវិល ដែលនិស្សិតភាគច្រើនហៅថា ស៊ីសា (CESA) គឺជាគំនិតផ្តួចផ្តើមរបស់ខ្ញុំផ្ទាល់ ដែលខ្ញុំធ្លាប់និយាយ និងបំផុសតាំងតែពីខ្ញុំនៅជានិស្សិតឆ្នាំទី២ម្លោះ តែយើងគ្មានពេលគ្រប់គ្រាន់សម្រាប់ដំណើរការវា គ្រាន់តែខ្ញុំការពារសារណាចប់ ខ្ញុំត្រូវបានចូលមកបម្រើការងារជាជំនួយការសាស្រ្តាចារ្យផ្នែកបង្រៀនការអនុវត្តន៍ នៅក្នុងផ្នែកវិស្វកម្មសំណង់ស៊ីវិល នៃសាកលវិទ្យាល័យន័រតុន ក៏ខ្ញុំចាប់ផ្តើមសើររើ គម្រោងនៃការបង្កើតសមាគមន៍មួយនេះឡើងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ លោក ព្រឹទ្ធ បុរស មហាវិទ្យាល័យវិទ្យាសាស្ត្រ និង លោកសាកលវិទ្យាធិការ។ កាលគ្រាដំបូងយើងបានប្រមូលនិស្សិតដែលកំពុងសិក្សាមកជួបជុំគ្នា ហើយខ្ញុំបាននិយាយពីគម្រោងនេះឡើង។
ជាក់ស្តែងពួកគេគាំទ្រឲ្យមានការបង្កើត ក៏ចាប់ផ្តើមជ្រើសរើសឈ្មោះ រៀបចំរចនាសម្ព័ន្ធ បទបញ្ញាផ្ទៃក្នុង និងបទបញ្ញត្តិមួយចំនួនទៀត។ ជាបទពិសោធន៍ ខ្ញុំធ្វើការក្នុងសង្គមបានច្រើន ហើយក៏យល់ដឹងពីការដឹកនាំក្នុងសមាគមន៍ខ្លះៗដែរ ជាពិសេសខ្ញុំទទួលបានបទពិសោធន៍ពីការងារក្នុងសមាគមន៍អតីតសិស្ស ខេត្តពោធិ៍សាត់ បានច្រើនគ្រាន់បើ ទើបអាចនិយាយបានថា ខ្ញុំមានគន្លឹះខ្លះៗសម្រាប់ការងារក្នុងសមាគមន៍មួយនេះ។
ជាពិសេសការងារមួយនេះជាការងារស្មគ្រចិត្ត ដែលនិស្សិតភាគច្រើនពុំសូវឲ្យតម្លៃ ដែលជាកត្តាធ្វើឲ្យបរាជ័យច្រើន ដូច្នេះខ្ញុំយល់ពីបញ្ហាមួយនឹង ខ្ញុំចង់ឲ្យយុវជនយើងផ្លាស់ប្តូរការគិតមួយនេះ ព្រោះវាជាការជួយសង្គម តាមរយះការងារស្មគ្រចិត្តរបស់យើង។ ខ្ញុំធ្វើការងារស្មគ្រចិត្តច្រើន ខ្ញុំក៏ទទួលបានបទពិសោធន៍ពីការងារសង្គមបានច្រើន ហើយវាធ្វើឲ្យខ្ញុំយល់ដឹងកាន់តែច្បាស់ពីតម្រូវការរបស់សង្គម ក៏ដូចជាតម្រូវការរបស់អ្នកនៅជុំវិញខ្លួនយើង។ នេះហើយដែលអាចធ្វើឲ្យយើងមានភាពម្ចាស់ការលើខ្លួនឯងបានល្អ សម្រេចចិត្តបានត្រឹមត្រូវ មិនសូវខុស មានគំនិតផ្តល់ឲ្យគេបានច្រើន និងអាចចុះចូលក្នុងសង្គមបានយ៉ាងស្រួល។



Filed in :
About the Author

Write admin description here..

0 comments :

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template . Proudly Powered by Blogger .
back to top