មូលហេតុអ្វីបានជាប្រាក់ដុល្លាកើនឡើងស្របកម្ពុជាមានសក្ដានុពលសេដ្ឋកិច្ច?
ធនាគារជាតិនៃកម្ពុជា
ដែលជាធនាគារកណ្តាលរបស់ប្រទេសកម្ពុជា គឺជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារ
នៅកម្ពុជា។
បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជា គឺកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ
ក្នុងគោល ដៅរក្សាស្ថិរភាពថ្លៃ សំដៅរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
ដោយពិគ្រោះជាមួយរាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌ
នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នៃព្រះរាជាណាចក្រកម្ពុជា ។
ដោយនៅក្នុងវិស័យសេដ្ឋកិច្ចកម្ពុជាមានការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លាច្រើជាងក្រដាសប្រាក់រៀលនៅតាមធនាគារនិងទីផ្សារស្របពេលដែលរាជដ្ឋាភិបាននិងធនាគារជាតិបាននិងកំពុងយកចិត្តទុកដាក់កានតែខ្លាំង
លើការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងសេដ្ឋកិច្ច។
ដួចដែលបានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣និងយុទ្ធសាស្រ្ត
អភិវឌ្ឃវិស័យហិរញ្ញវត្តុ ២០១១- ២០២០ ។លើសពីនេះរាជដ្ឋាភិបាននិងធនាគារជាតិនៃកម្ពុជាបានរៀបចំផែនការនយោបាយនិងផែនការសកម្មភាពលើកកម្ពស់
ប្រាក់រៀលដើម្បីបង្កើនការប្រើប្រាស់ប្រាក់ប្រាក់រៀនឱ្យកាន់តែទូលំទូលាយទូទាំងប្រទេស
សំដៅកាត់បន្ថយប្រាក់ដុល្លារូបនីយកម្មក្នុងរយពេលវែង។ផែនកានេះនិងចាប់ផ្ដើមអនុវត្តពេលចាប់ៗនេះ។
ស្របពេលថ្មីៗផងដែរ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាល NBC (ធនាគារជាតិកម្ពុជា)បានលើកឡើងនៅក្នុងកម្មវិធី
សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី២របស់ធនាគារជាតិនៃកម្ពុជាស្ដីពី ការអភិវឌ្ឃទីផ្សារហិរញ្ញវត្ថុ ដើម្បីរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល
។ស្របពេល ដុល្លារូបនីយកម្ម ក៍បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាប្រឈរនឹងហារនិភ័យនិងមានភាពផុយស្រួយដែរ
នៅពេលទៅទំហំសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកាន់តែមានកំកើនជាលំដាប់គួរកត់សំគាល់។
មូលហេតុអ្វីបានជាប្រាក់ដុល្លាកើនឡើងនៅទីផ្សារ? ការប្រើប្រាស់ប្រាក់ដុល្លារក្នុងប្រទេសកម្ពុជា
មានចំនួនច្រើនបំផុត ហើយក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ
រដ្ឋាភិបាលនិងស្ថាប័នហិរញ្ញ វត្ថុមួយចំនួន
បានប្រឹងប្រែងលុបបំបាត់ការចរាចរប្រាក់ដុល្លារ ឬហៅថាបដិដុល្លាររូបនីយកម្ម
មិនបន្ឋូដៃនោះទេ ក៏ប៉ុន្តែមកទល់បច្ចុប្បន្ន កម្ពុជានៅតែជាប្រទេស ដែលចាយលុយដុល្លារច្រើន បំផុតក្នុងពិភពលោកដ៏ដែល។
លោកបណ្ឌិត កែម ឡី ដែលត្រូវមហាជនទទួលស្គាល់ថា
ជាអ្នកវិភាគសង្គមដ៏ស៊ីជម្រៅនិយាយមិនចេះសម្ចៃមាត់នោះ ពាក់ពាន់ការចរាចរ រូបិយប័ណ្ណ បរទេសមានច្រើនលើសលប់នៅកម្ពុជា ដូចជានៅភាគខាងកើតគេចាយលុយដុង របស់វៀតណាម
នៅភាគខាងលិចគេចាយលុយបាតរបស់ថៃ ចំណែកនៅកម្ពុជាកណ្តាលវិញ
នោះមានរូប៉ិយប័ណ្ណផ្សេងៗជាច្រើនទៀត ដូចជាលុយយ័ន្តរបស់ចិន លុយអ៊ឺរ៉ូរបស់អ៊ឺរ៉ុប លុយ
បារាំង កាណាដា ស៊្វីសនិងអាឡឺម៉ង់ជាដើម ។ប៉ុន្តែលុយទាំងនេះមិនត្រួវបានគេធ្វើចរាចរណ៏
ទូលំទូលាយណាស់ណាទេ មានន័យថា មុននឹងចាយគេត្រូវដូរលុយទាំងនោះទៅជាប្រាក់រៀលឬប្រាក់ដុល្លារជាមុន។
ហើយអ្វីដែលគួរកត់សម្គាល់នោះ គឺការចរាចរណ៏ប្រាក់ដុល្លារនេះ តែម្តងនៅក្នុងប្រទេសកម្ពុជា
ក្នុងនោះមានតែប្រាក់ខែមន្រ្តីរាជការប៉ុណ្ណោះដែលគេបើកឲ្យជាប្រាក់រៀល
ចំណែកក្រុមហ៊ុនឯកជនភាគច្រើន អាចនិយាយបានថា ស្ទើរតែទាំងអស់ទៅហើយ ដែលបើកប្រាក់ខែឲ្យបុគ្គលិករបស់ខ្លួន
គិតជាប្រាក់ដុល្លារដែលជា ដើមចមដ៏ធំបំផុតនាំឲ្យការចរាចរណ៏ប្រាក់ដុល្លារ កើតមាននៅក្នុងទីផ្សាររូបិយវត្ថុនៅក្នុង
ប្រទេសកម្ពុជារហូតមកទល់បច្ចុប្បន្ន។
ជាការពិតថ្វីត្បិតតែការចាយប្រាក់ដុល្លារ អាចផ្តល់ភាពងាយស្រួល ដល់អាជីវករនិងអ្នកទិញអាចផ្លាស់ប្តូរបានងាយស្រួល
ដោយមិនចាំបាច់ឆ្លងកាត់នូវការប្តូរប្រាក់ជាមុន ដែលនាំឲ្យខាត ក្បាលកាក់កាត់ទឹកជាដើម
ប៉ុន្តែការចាយវាយតាមបែបលក្ខណៈងាយស្រួលទាំងនេះ នេះនាំ
ឲ្យមានកើតវិបត្តិនិងហានិភ័យកើតឡើងខ្លះៗចំពោះខ្លួនឯងផ្ទាល់ផងដែរ។
នោះធ្វើឲ្យអត្រានៃការបោះពុម្ពប្រាក់រៀលធ្លាក់ចុះ
និងរងនូវឱនភាព មិនអាចបង្កើនការបោះ ពុម្ពបានឡើយ។ ហើយថាបើសិនជាយើងគ្រប់គ្រងរូបិយ័ណ្ណបរទេស
បានដូចប្រទេសជិតខាងជា ឧទាហរណ៏ ដូចជា ប្រទេសថៃ និងប្រទេសវៀតណាម
មុននឹងចាយលុយបរទេសបាន គឺត្រូវតែប្តូទៅជារូប៉ិយប័ណ្ណជាតិរបស់គេជាមុនសិននោះ នោះយើងនឹងអាច
បង្កើនការបោះពុម្ពរូបិយប័ណ្ណជាតិរបស់យើងបានច្រើន លើសលប់បន្ថែមទៀត
ដែលជាគោលនយោបាយលើកកំពស់ប្រាក់រៀលខ្មែរនិងលើកកំពស់ដល់កំណើនសេដ្ឋកិច្ចជាតិ
សេដ្ឋកិច្ចពលរដ្ឋខ្មែរ។
ការប្រើប្រាស់រូបិយប័ណ្ណទាក់ទងនឹងការចរាចរណ៏ប្រាក់ដុល្លារ
លើវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថាដោយសាកត្តាប្រវត្តសាស្រ្ត។
សង្រ្គាមស៊ីវិលបានអូសបន្លាយជិត ៣ទស្សវត្សរ៍ ជាពិសេស ក្នុងរបប ប៉ុល ពត ដែលបានលុបបំបាត់ទីផ្សារ
រូបបិវត្ថុជាតិ និងអាអ្វីៗទាំងអស់របស់ប្រជាជនកម្ពុជា បានធ្វើអោយអោយជំនឿទុករបស់ប្រជាជនមកលើប្រាក់រៀល
បាត់បង់យ៉ាងខ្លាំង ទោះជាប្រាក់រៀលបានបង្កើតទើងវិញចាប់តាំងពីឆ្នាំ១៩៨០ ក៍ដោយ។
នៅក្នុងបរិការណ៏ដែលប្រាក់រៀលត្រូវបានគេជឿទុកចិត្តតិចតួច នៅដើមទស្សវត្សរ៍ ឆ្នាំ១៩៩០
ប្រាក់ដុល្លាបានហូរចូលជាកំហុកមកក្នុងសេដ្ឋកិច្ចកម្ពុជា
ដែលមានទំហំតូចនិងមានភាពទន់ខ្សោយនៅឡើយតាមរយៈការចំនាញរបស់ UNTAC ក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅកម្ពុជា ។
ប្រាក់ដុល្លាដែលហូរចូលត្រូវបានយកមកប្រើប្រាស់ផ្ទាល់នៅក្នុងសេដ្ឋកិច្ច ដោយគ្មាន
ឬមានការប្ដូរយ៉ាងតិចតូច បំផុតជារូបិយវត្តុជាតិ។
លើសពីនេះការបើកចំហរសេដ្ឋកិច្ច និងការអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី
ដោយធ្វើសរីភាពរូបនីយកម្មលើការវិនិយោគ និងពាណិជ្ជកម្ម បានជំរុញឱ្យកម្រិតដុល្លា រូបនីយកម្មកម្ពុជាកើនឡើងជាបន្តបន្ទាប់
ជាពិសេសតាមរយៈការលំហូរនៃការវិនិយោគផ្ទាល់បរទេស ចំណូលពីការនាំចេញ ជំនួយបរទេស
ចំណូលពី ទេសចរណ៍ និងការផ្ទេរប្រាក់ពីបរទេសជាដើម។
ដុល្លារូបនីយកម្មនៅកម្ពុជាដែលបានវាស់ដោយអនុបាតប្រាក់ បញ្ញើរូបិយ័ណ្ណធៀបនៅរូបបិយវត្ថុទូទៅ
(FCD/M2) បានកើនឡើងពីប្រមាណ៣៦%
នៅក្នុងឆ្នាំ១៩៩៣ ដល់ ៧០%នៅក្នុងឆ្នាំ២០០៣ហើយបានបន្តកើនឡើងដល់ប្រមាណ ៨០% ក្នុឆ្នាំ
២០១៣ ហើយបានរក្សារកម្រិតនេះរហូតដល់បច្ចប្បន្ន ។
លោកជំទាវ ជា សេរី បានថ្លែងថា អំពីគុណសម្បត្តិ
នៃការចាយលុយដុល្លារនេះថាប្រាក់ដុល្លារអាចជួយធានាបាននូវលំនឹង
លើការទូទាត់ក្នុងប្រទេស ពេលដែលប្រាក់រៀល ខ្វះការជឿទុកចិត្តពីសាធារណៈជន។
ម្យ៉ាងទៀតការចរាចរលុយ បានផ្លាស់ប្តូរពីការចាយមាស ក្នុងទស្សវត្សន៏ឆ្នាំ១៩៩០ផងដែរ
និងធ្វើឲ្យមានជំនឿទុកចិត្តចំពោះការសន្សំទុក។ ជាមួយគ្នា នេះវាក៏បានជួយទប់ស្កាត់
ការហូរចេញពីដើមទុន និងជុំវិញការអភិវឌ្ឍន៏វិស័យហិរញ្ញវត្ថុ ព្រម ទាំងជួយកាត់បន្ថយហានិភ័យ
និងការធ្លាក់ចុះតម្លៃរូបិយប័ណ្ណថែមទៀត។ ប្រការនេះជួយឲ្យ តម្លៃប្រាក់មានស្ថេរភាព
និងជំរុញនូវម៉ាក្រូសេដ្ឋកិច្ចដែលនាំមកនួវបរិយាកាសជំនួញ ដែលអាចព្យាករណ៏បាន
ហើយក៏នាំមកនូវកំណើនវិនិយោគពីបរទេស និងវិស័យឧស្សាហកម្មកាត់ ដេរ
ដែលជាជន្ទល់សេដ្ឋកិច្ចជាតិផងដែរ។
អំពីគុណវិបត្តិវិញ
ការប្រើប្រាស់ដុល្លាររូបនីយកម្ម អាចនាំឲ្យគោលនយោបាយរូប៉ិយប័ណ្ណជាតិងាយរងគ្រោះ។ របាយការណ៏ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នឹងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ
កត់សម្គាល់ថា ប្រទេសដែលប្រាក់ដុល្លារគ្របដណ្តប់ក្នុងទីផ្សារ
អាចធ្វើឲ្យធនាគារជាតិមានភាពទន់ខ្សោយ ក្នុងការបង្កើនគោលនយោបាយរូប៉ិយវត្ថុ
រួមមាការទប់ស្កាត់ពីវិបត្តិហិរញ្ញវត្ថុក្នុងប្រព័ន្ឋធនាគារ
អតិផរណាអត្រាប្តូរប្រាក់ និងការបោះពុម្ពលុយជាដើម។ ក្នុងនេះជាក់ស្តែងត្រូវគេប៉ាន់ប្រមាណថា
បានបាត់បង់ចំណូលប្រមាណ២០លានទៅ៩០លានដុល្លាររាល់ឆ្នាំ ដោយសារការ
មិនអាចបោះពុម្ពក្រដាសប្រាក់រៀលព្រោះតែទីផ្សារគ្មានតម្រូវការនោះ។
សេដ្ឋកិច្ចវិទួនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏ឥណ្ឌា លោក
ណាហ្គារ៉ា ត្រូវបានគេដកស្រង់ សំដីថា រាជរដ្ឋាភិបាលកម្ពុជាគួរតែមានវិធានការជាក់លាក់
បន្ថែមពីការលើកទឹកចិត្ត ដល់ការប្រើប្រាស់ប្រាក់រៀល ដោយត្រូវធានាលើតម្លៃប្រាក់រៀល។ តាមការកត់សម្គាល់ពីអ្នកសេដ្ឋកិច្ចរបស់រូប៉ិយវត្ថុធំៗ
ការប្រើប្រាស់ប្រាក់ដុល្លារនេះ មិនមែន មានតែនៅប្រទេសកម្ពុជានោះទេ បណ្តារប្រទេសច្រើនទៀតក្នុងពិភពលោក
មានការចរាចរ លុយចំរុះគ្នា ដូចជាសឹង្ហបូរី ម៉ាឡេស៊ី ប្រ៊ុយណេ
គេឲ្យតម្លៃក្នុងស្រុកគេ តែមានប្រទេសខ្លះប្រើ ដុល្លារ១០០% នៃរូបិយប័ណ្ណទាំងអស់របស់ប្រទេសនីមួយៗតែប៉ុណ្ណោះ។
តាមអនុសាសន៏ របស់អ្នកឯកទេសនៃធនាគារអភិវឌ្ឍន៏អាស៊ី លើកឡើងថា កម្ពុជា វៀតណាម ឡាវ
គប្បីសហ ប្រតិបត្តិការរួមគ្នាក្នុងការធ្វើបដិដុល្លាររូបនីយកម្មនេះ
ទើបមានប្រសិទ្ឋិភាព។
មានចម្ងល់លើកឡើងដែរថា
ប្រសិនបើអាស៊ានទាំង១០ប្រទេស ប្រើរូប៉ីយប័ណ្ណរួមគ្នានោះតើបញ្ហាវានឹងប្រឈមការលំបាក់ដូចម្តេចខ្លះ
និងគប្បីប្រើប្រាស់ដូចសហភាពអ៊ឺរ៉ុបដែរឬទេ? លុយដុល្លារត្រូវបានប្រើប្រាស់
ដ៏ទូលាយនៅកម្ពុជា ហើយ៩០%នៃប្រតិបត្តិការធនាគារធ្វើឡើងជាប្រាក់ដុល្លារអាមេរិក។
ប៉ុន្តែតាមតំបន់ជាប់ព្រំដែនលុយដុងវៀតណាម និងប្រាក់បាត ថៃក៏គេប្រើទូទាត់
ការផ្លាស់ប្តូរទំនិញផងដែរ
បន្ថែមលើការទូទាត់ប្រាក់ដុល្លារសម្រាប់ការនាំចូលនិងនាំចេញរបស់កម្ពុជា ។
ប្រទេសចិនជាដៃគូសេដ្ឋកិច្ចសំខាន់ របស់កម្ពុជាមួយដែរតែ
យ៉ាងណាលុយដុល្លារនៅតែដើរតួនាទី ក្នុងការដោះដូរពាណិជ្ជកម្មរវាគ្នាផងដែរ។
ប្រព័ន្ឋហិរញ្ញវត្ថុអាស៊ាននៅទន់ខ្សោយ ដែលជួបវិបត្តិអត្រាប្តូរប្រាក់ដូចៗគ្នា
ហើយបញ្ហានេះទាមទារឲ្យមានការចូលរួមវិភាគទានជាទុនបម្រុងក្នុងតំបន់ទៀតផង។ ម្យ៉ាងក៏
តម្រូវឲ្យប្រទេសសមាជិកអាស៊ាន មានឯកភាពខាងនយោបាយជាងមុនថែមទៀត
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការល្អខាងរូប៉ិយវត្ថុនៅក្នុងអ៊ាសានទាំងមូល។
0 comments :