យុវជនបញ្ចប់ថ្នាក់ទី12
ត្រូវការត្រៀមលក្ខណះឈានចូលជីវិតថ្នាក់ឧត្ដមសិក្សាដើម្បីទទួលការសិក្សាថ្មីដល់ពួកគេ
និងជំនាញដែលត្រូវជ្រើសរើសអាចជួយដល់គាត់សម្រាប់នៅពេលដែលគាត់ឈានចូលរៀនថ្នាក់ ឧត្ដមសិក្សាដែលអាចត្រូវនិងទីផ្សានៅក្នុងប្រទេសឬក្រៅប្រទេសឱ្យស្របតាម
ទៅការងារទីផ្សារអាស៊ាន។
ស្របពេលនិងប្រទេសកំពុងមានជឿនលឿនគ្រប់វិស័យដែលជាហេតុធ្វើឱ្យយុវជនត្រូវធ្វើការគិតដល់ការជ្រើសរើសជំនាញញអោយបានច្បាស់ដើម្បីយកមកធ្វើការសិក្សាបន្តឱ្យមានទិសដៅនៅពេលចេញធ្វើការងារ។គ្រប់ចំណេះដឹងពិតប្រាកដ
និងអាកប្បកិរិយាល្អមាននៅកន្លែងការងារ ក្នុងសង្គមរស់នៅ គឺជាការលើកស្ទួយអ្នកមានចំណេះដឹង
និងជំនាញច្បាស់លាស់ គឺជាអ្វីដែលកម្ពុជា កំពុងត្រូវការ។
ពាក់ព័ន្ធ ការថ្លែងសុន្ទរកថា
របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងឱកាសសិក្ខាសាលាធំប្រចាំឆ្នាំ
ការតម្រង់ទិសលើមុខជំនាញសិក្សាថ្នាក់ ឧត្តមសិក្សា ពេលថ្មីៗនេះបានមានប្រសាសន៍ថា
ការជ្រើសរើសមុខជំនាញមកសិស្សាជារឿងដ៏ធំពីព្រោះជាការតម្រង់ទិសក្នុងជីវិតរបស់អ្នកត្រូវធ្វើការសម្រាចចិត្តដោយខ្លួនឯងជាពិសេសចំណុចមូលដ្ឋានរបស់អ្នកនោះគឺភាសាបរទេស
។
ក្នុងនោះផងលោកបានប្រាប់ប្អូនៗដែលបានប្រលងធ្លាក់បាក់ឌុប
មិនត្រូវអស់សង្ឃឹមទេគួរតែសម្រាចចិត្តរៀនបន្តទៅប្រលងបាក់ឌុបនៅឆ្នាំក្រោយក៍ជាចំណុចមួយដ៏ល្អ។
ដើម្បីថាកុំឱ្យការបរាជ័យនៃការដួលរបស់យើងជាមេរៀនសំខាន់ក្នុងការរៀនសូត្រពីការបរាជ័យនេះដើម្បីភាពជោគជ័យរបស់យើងនៅពេលអនាគត។
តែបើមានការជ្រើសរើសទៅរៀនក្នុងការបណ្ដោះបណ្ដាលវិជ្ជាជីវក៍ជាជម្រើសមួយដល្អតែសំខាន់លើការសម្រាចចិត្តខ្លួនឯង។
ស្រដៀងនឹងការលើកឡើងនេះដែរ លោក
ឧកញ៉ា សុខ ពិសិដ្ឋ ដែលជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានទទូលស្គាល់ថា
ការគិតមុនការសម្រាចចិត្តក្នុងការសិក្សារើសជំនាញជារឿងសំខាន់សម្រាប់ជីវិតហើយក្នុងនេះផងដែរលោកបានបន្តែមថាការសម្រាចចិត្ត
មិនមែនថាមកពីការរើស សាកលវិទ្យាល័យមិនល្អទេ សំខានឱ្យតែខ្លួនរៀនពិតប្រកដ។
នៅក្នុងនោះផងដែរ កាសែត ឡារ៉ែន ក៏បានជូបសម្ភាសន៍ជាមូយសិស្សដែលជាប់បាននិទ្ទេស A ប្អូនប្រុស ម៉ឹង វាសនា ជាបេក្ខជនប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ មកពី សាលាទូលទំ
ពួង និងជាបេក្ខជនមួយរូបទទួលបាន លំដាប់លេខ៣ ក្នុងចំណោមបេក្ខជនជាប់និទ្ទេស A ទាំង១០៨នាក់ ទូទាំងប្រទេស។ ប្អូនបានប្រាប់ថា
រូបគេបានសម្រេចចិត្តជ្រើសរើសមុខវិជ្ជា
សម្រាប់សិក្សាថ្នាក់ឧត្ដមសិក្សារួចហើយ ដោយ មានការពេញចិត្តរបស់ខ្លួន
និងឪពុកម្ដាយ ទោះជាវាសនា បានជាប់និទ្ទេស A មែនតែគេបានចូលរួមសិក្ខាសាលា
ការតម្រង់ទិសលើមុខជំនាញសិក្សាថ្នាក់ ឧត្តមសិក្សា ផងដែរ ដើម្បីស្វែងយល់នូវការជ្រើសរើសមុខជំនាញ
។
ប្អូនប្រុស ម៉ឹង វាសនា និងប្រលងចូលរៀនផ្នែកវិទ្យាសាស្ត្រសុខាភិបាល(វេជ្ជបណ្ឌិត) នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ប៉ុន្តែសម្រាប់ការចូលរួមក្នុងវគ្គសិក្សាសិក្ខាសាលា តម្រង់ទិសមុខជំនាញសម្រាប់សិក្សាថ្នាក់ឧត្ដមសិក្សានេះ
រូបគេនៅតែចូលរួម ព្រោះថាដើម្បីទទួលបានបទពិសោធន៍បន្ថែមទៀត
ពីបុគ្គលសំខាន់ៗដែលជាវាគ្មិនក្នុងសិក្ខាសាលានេះ។
ទោះជាយ៉ាងណាក៏ដោយ
ក៏មានប្អូនៗ ដែលមកពីបណ្ដាខេត្តនៅស្ទាក់ស្ទើរចំពោះការសម្រេចចិត្តជ្រើសរើសមុខវិជ្ជាដើម្បីសិក្សា
នៅមហាវិទ្យាល័យ យកមកសិក្សា ដែរព្រោះមានអ្នកខ្លះសម្រេចចិត្តសិក្សាទៅលើមុខជំនាញនោះតាមរយៈបងប្អូន
និងមើលតាមតាមរយះមិត្តដែលបានឆ្លងកាត់ដោយរូបគេស្ថិតក្នុងសភាពមិនច្បាស់ណាស់
ដោយខ្លួនឯងឡើយ។
0 comments :