នៅពេលដែលវ័យកុមារបានកន្លងផុតទៅគឺឈានចូលដល់វ័យមួយទៀតគឺហៅថាវ័យជំទង់។
ដែលមានដំណាក់កាលជាច្រើនដូចជា៖
- អាយុពី7ទៅ11ឆ្នាំ(Pre-pubers)
វ័យនេះកុមារចាប់ផ្ដើមមានការផ្លាស់ប្ដូរជាច្រើនដោយពួកគេស្គាល់ពីខ្លួនឯងហើយពួកគេមានចិត្តលោភលន់ចង់បាននេះចង់បាននោះហើយគេមានអារម្មណ៍ថាគេឈរនៅចំកណ្ដាលផែនដីអ្វីៗដែលនៅជុំខ្លួនគេគឺជារបស់គេតែម្នាក់គត់។មិនត្រឹមតែប៉ុណ្ណោះទេវាគឺជាពេលមួយដែលចង់ដឹងនូវរឿងគ្រប់យ៉ាងពួកគេតែងតែសួរពីនេះពីនោះ ដោយលើកយកនូវរាល់សំណួរដែលគេឆ្ងល់ដូចជា ហេត្តុអ្វី , តើ, ទីណា, ពេលណា,នរណា... ហើយវ័យនេះណិតជាសំខាន់ណាស់គឺជាវ័យដែលពូកែចងចាំដូច្នេះហើយរាល់សំណួរដែលពួកគេសួរទៅកាន់អ្នក អ្នកត្រូវឆ្លើយនិងសំណួររបស់ពួកគេហើយមិនត្រូវកុហកគេឡើយពីព្រោះពួកគេងាយនឹងចងចាំណាស់។
- អាយុ11ទៅ14ឆ្នាំ(Pubers)
កុមារចាប់ផ្ដើមមានបំលាស់ប្ដូរនៅលើរូបរាងកាយដូចជា៖
* ប្ដូរសម្លេង ជាពិសេសគឺក្មេងប្រុស
* មានដុុះរោមនៅលើដងខ្លួន
* ភេទជាស្រីនិងប្រុសចាបើផ្ដើមមានលក្ខណៈខុសគ្នា
* លូតកម្ពស់(ការលេងបាល់ទះ និង បរិភោគអាហារដែលមានវីតាមីនជួយបង្កើនការលូតកម្ពស់ របស់កុមារ)
* ចាប់ផ្ដើមមានមុនលើមុខ
* ការអភិវឌ្ឍប្រដាប់ភេទនិងដើមទ្រូង
* មានផ្នត់គំនិតខុសគ្នារវាងប្រុសនិងស្រី
* បង្កើតអរម៉ូនភេទ(ញីឈ្មោល)។
-អាយុ15ទៅ18ឆ្នាំ(Teenager)
កុមាចាប់ផ្ដើមក្លាយទៅជាពាក់កណ្តាលនៃការក្លាយជាមនុស្សពេញវ័យ ៖
* ចាប់ផ្ដើមមានការចាប់អារម្មណ៍ទៅលើភេទផ្ទុយ(ក្ដីស្រឡាញ់ដំបូង)
* មានការចាប់អារម្មណ៍ទៅលើការរូមភេទ ពួកគេចាច់ផ្ដើមស្វែងរកការរួមភេទហើយគេគិតថាវា កីឡាឬជាល្បែងមួយប្រភេទដែលពួកគេត្រូវតែធ្វើ។
+ របៀបដែលស្ត្រីគិតអំពីភេទនិងការស្រឡាញ់
- ស្ត្រីកំណត់ចង់ក្លាយជានារីចុងក្រោយរបស់បុរស
- ស្ត្រីមានមនោសញ្ចេតនានិងការទំនាក់ទំនងរយៈពេលវែងនិងគិតថាបុរសនោះនិងបានរៀប ការជាមួយនាងនៅថ្ងៃអនាគត
+ របៀបដែលបុរសគិតអំពីភេទនិងការស្រឡាញ់
- គេចង់បង្ហាញថាគេគឺជាបុរសពិតទៅកាន់មិត្តភក្តិរបស់ពួកគេ
- ពួកគេចង់បានបទពិសាធន៍
- មនុស្សប្រុសទាំងអស់ចង់អោយនារីនោះមានគេគឺជាបុរសដំបូង
- ចំពោះបុរសមិត្តភក្តិគឺសំខាន់ចំពោះគាត់។
0 comments :