Sunday, November 9, 2014

កំណត់ហេតុគ្រូ(TEACHER'S DIARY)

Published by Unknown on Sunday, November 9, 2014  |  No comments


គឺជាខ្សែរឿងភាពយន្តមួយដែលនិយាយអំពីជីវិជាគ្រូបង្រៀន ការតស៊ួរបស់គ្រូ បង្រៀននិង មនោសញ្ចេតនារវាងគ្រូនិង សិស្ស ហើយនិងស្នេហាដែលមិនស្រប ទិសគ្នា នៅក្នុងរឿងនេះផងដែរបានបង្ហាញអោយយើងចេះជ្រើស រើសផ្លូវនៃជីវិត ហើយស្នេហាដែលជាការស្រមើល
ស្រម៉ៃតែវាហាក់ដូចជាការពិត។រឿងនេះផលិតឡើង
ដោយជនជាតិថៃមាន ជីរ៉ា ម៉ាលីគោល 

(Jira Maligool) ឈិនឈូណានី (Chenchonnanee) សួនថូនសារ៉ាតូល(Soonthonsaratul), សួវីមុល ធិចាសួភីនាន    (SuwimoTechasupinan)  និង វានរួឌី ផុងស៊ីធីសាក់   (Wanruedee Pongsittisak) ដែលពួកគាត់ជាផលិតករ។លោក នីធីរ៉ាត់ ថារ៉ាថុន
   ​(Nithiwat Tharatorn)ជាអ្នកដឹកនាំរឿង​​។  
និពន្ធដោយ លោក ថូសាភូល ធីបទីនកុំ (Thodsapol Thiptinkorn),​ សួផារ៉ាក់ នីងសានុន  (Suparuek Ningsanon), 
សូផាណា ឆៅវីវ៉ាតកុល (Sopana Chaoviwatkol) និងលោក នីធីវ៉ាត់ ថារ៉ាថុន (Nithiwat Tharatorn)​​។​
សាច់រឿងពីដើមដល់ចប់ មាន សភាពត្រឡប់ទៅ មុខថយក្រោយមើលទៅឃើញថាត្រឡប់ត្រឡិន ប៉ុន្តែដំណើររឿង មិនមែនមានភាពស៊ាំញ៉ាំដែលធ្វើឱ្យអ្នកទស្សនាធញ់ទ្រាន់នោះទេ។ ពីមួយឈុតទៅ មួយឈុតសាច់រឿងមានភាពប្រទាក់ក្រឡាគ្នាធ្វើ
អោយរឿមានភាពរស់រវើក ។

ការសម្តែងរបស់តួអង្គនីមួយៗមើលទៅដូចជាចរិកចេញពីធម្មជាតិ មិនមានភាពឆ្គងត្រង់ណាដែលគួរឱ្យចាប់អារម្មណ៍។ ជាពិសេសត្រង់ឈុតដែលមានព្យុះមើលទៅដូចហាក់ដូចជាខ្យល់ព្យុះមែនពិតហើយត្រង់ឈុតនោះតួអង្គសម្ដែងដូចជាការកើតពិតៗធ្វើអោយទស្សនិជនមានការចាប់អារម្មណ៏ខ្លាំងណាស់។ ជាពិសេសយើងមើលទៅលើទឹកមុខតួអង្គគ្រូនិងសិស្សធ្វើទឹកមុខដូចជាការពិតអញ្ចឹង។ចំណុចល្អបំផុតនៃសាច់រឿងអ្នកនិពន្ធបានកំណត់ឱ្យតួអង្គទាំងពីរ បានជួបគ្នាដូចក្នុងក្ដីស្រម៉ៃរបស់តួអង្គប្រុសនិងតួអង្គស្រីហើយសាច់រឿងបញ្ចប់ដោយការអប់រំនិងមានភាពទាក់ទាញពីសាច់រឿងទាំងមួល។

Filed in :
About the Author

Write admin description here..

0 comments :

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template . Proudly Powered by Blogger .
back to top