កែប៖ នៅថ្ងៃព្រហស្បត្តិ៌ទី៣០ខែតុលាឆ្នាំ២០១៤សិស្សនិសិតឆ្នាំទី០២នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានធ្វើដំណើរទៅកាន់សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុដើម្បីចូលរួមសិក្ខាសាលាសិក្សាផ្នែកទំនាកទំនងសង្គមសិក្ខាសាលានេះដឹកនាំ
ដោយលោក ពុក លីសំណាងដែលជាអធិការនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបរួមជាមួយអ្នកគ្រូ ណូអែមី ដែលជាអ្នកស្មគ្រ័ចិត្តមកពីប្រទេសបារាំង លោកគ្រូ លេវ តុលា នឹងលោកគ្រូ អ្នកគ្រូ ផ្នែកទំនាក់ទំនងសង្គមនៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុទាំងអស់។ក្នុងខណះពេលនៃការជួបជុំគ្នានេះដែរ មានការបង្ហាញអំពីដំណើរការ និងការងារខ្លះរបស់អ្នកការសែតនៅទូរទស្សន៍ ការធ្វើបទបង្ហាញនេះ ធើ្វដោយអ្នកគ្រូ ណូអេមី ជាអ្នកការសែតធ្វើការនៅទូរទស្សន៍មួយនៅប្រទសបារាំង។ អ្នកគ្រូណូអេមី មានបទពិសោធន៍ច្រើន ជាមួយការងារជាអ្នកការសែតតាមទូរទស្សន៍ គាត់ក៏ធ្លាប់ធ្វើការជាអ្នកការសែតប្រចាំ វិទ្យុមួយនៅប្រទេសបារាំង។ គាត់ចាប់ផ្តើមធ្វើការជា ការសែតនៅវិទ្យុរយៈពេលមួយឆ្នាំ នៅពេលដែលមានគាត់មានអាយុ ២១ ឆ្នាំ។ បន្ទាប់ពីលាឈប់ការងារជាអ្នកការសែតនៅវិទ្យុ គាត់បានទៅរៀន បន្តនូវជំនាញជាអ្នកការសែត។ ឥលូវនេះគាត់ជាអ្នកការសែតប្រចាំទូរទស្សន៍ ឯកជនមួយនៅប្រទេសបារាំង ដែលក្រុមហ៊ុន TF1។នៅពេលដែលគាត់ធ្វើនៅ ទូរទស្សន៍ លើកដំបូង គេឲ្យតំណែងគាត់ជាប្រមូលពត៌មានពីប្រជាជន។តាមបទពិសោធន៍របស់អ្នកគ្រូណូអេមី គាត់បាននិយាយថា ការងារជាអ្នកប្រមូលយកពត៌មាន ត្រូវតែមានភាអត់ធ្មត់ ព្រោះពេលខ្លះនៅពេលដែលយើងទាក់ទងទៅកាន់ប្រជាពលរដ្ឋដើម្បីប្រមូលយកពត៌មាន មានប្រជាពលរដ្ឋខ្លះ ជានិយាយ ពាក្យមិនគួរសម្យទៅកាន់អ្នកការសែត ឬអាចជានិយាយពាក្យគំរោះគំរើយ មិនចង់ផ្តល់ពត៌មានមកកាន់អ្នកការសែត។ អ្នកប្រមូលយកពត៌មានត្រូវតែមានវិធីសាស្ត្ររៀងៗខ្លួនធ្វើយ៉ាងណាឲ្យ ប្រជាជន ផ្តល់ពត៌មានដែលជាក់លាក់និង មិនត្រូវមានបញ្ហាឈ្លោះប្រកែកជាមួយប្រជាជនឡើយ។អ្វីដែលអ្នកគ្រូណូអេមីបាន និយាយលើកទឹកចិត្តទៅកាន់អ្នកការសែតតាមទូរទស្សន៍គឺ មិនត្រូវ បោះបង់ចោលនូវអ្វីដែលអ្នកការសែតនឹងត្រូវធ្វើ ហើយជាចុងក្រោយអ្នកគ្រូណូអេមី(NOEMI)បានប្រាប់អោយខិតខំរៀនសូត្រដើម្បីទទួលបានជោគជយ៏ក្នុងការរៀនសូត្រ។ហើយក្រោយបញ្ចប់សិក្ខាសាលាសិស្សផ្នែកទំនាក់ទំនងសង្គមកែបនិងកំពងសោមស្តីពីកម្មវិធីទូរទស្សន៏ជាមួយអ្នកគ្រួណូអេមី(NOEMI)និងសិស្សបានធ្វើដំណើកំសាន្តជាមូយក្នានៅឆ្នេរ អូទ្រេស ខេត្តព្រៈសីហនុ ហើយមានការប្រកួតកីឡាបន្តទៀតផង។
0 comments :