Monday, October 27, 2014

រស់ សេរីសុទ្ធា

Published by Unknown on Monday, October 27, 2014  |  No comments



អ្នកស្រី រស់ សិរីសុទ្ឋា ជាតារាចម្រៀងខ្មែរដ៏ល្បីល្បាញ ក្នុងកំឡុងទសវត្សឆ្នាំ ៦០ និង ៧០ និងជាដៃគូចម្រៀងជើងឯក យ៉ាងឆ្នើមបំផុត របស់អធិរាជសំឡេងមាស​ លោក ស៊ីន ស៊ីសាមុត។​ កំពូលតារាចម្រៀងរូបនេះ មានកំណើតនៅថ្ងៃសុក្រ​ ខែកត្តិក​ ឆ្នាំច ត្រូវនឹងថ្ងៃទី៦​​ ខែវិច្ឆិកា​​ ឆ្នាំ១៩៤៦ នៅភូមិដំណាក់ហ្លួង ឃុំវគ្គគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។​ ​កាលនៅកុមារភាព​ អ្នកស្រីបានចូលរៀន នៅសាលាបឋមសិក្សា ទក្ខិណសាលា​ រួចបានប្រឡងជាប់ចូលរៀន នៅអនុវិទ្យាល័យនារី​ នេតយ៉ង់​​​ នៅឆ្នាំ១៩៦២។ កាលនោះ
ខ្ញុំនៅក្មេងជាងគាត់​ច្រើនឆ្នាំ តែធ្លាប់ទៅមកនឹងគ្នា ជិតដិតជាប្រចាំ​ ព្រោះយើងនៅដីភូមិ មិនឆ្ងាយពីគ្នាប៉ុន្មានទេ ជាពិសេសទៅទៀត​ គឺលោកឪពុករបស់ខ្ញុំឈ្មោះ សាស្ត្រាចារ្យ ប៊ុនថង​ ក៏ជាគ្រូ​បង្រៀនរបស់​កុមារីសុទ្ធានោះដែរ​។​ បន្ថែមពីលើនោះទៀត លោកឪពុករបស់ខ្ញុំ ក៏ជាមិត្តភក្តិ រាប់អានគ្នាជិតដិត ជាមួយលោកឪពុក របស់អ្នកស្រីសុទ្ធា​ ឈ្មោះលោកគ្រូ រស់ ប៊ុន​ ដែលជាលោកគ្រូភ្លេងខ្មែរផង ​ជាលោកគ្រូស្តោះផ្លុំ​ យ៉ាងល្បីមួយរូបផង។​ ចំណែកលោកឪពុករបស់ខ្ញុំ ក្រៅពីការងារជាគ្រូបង្រៀន នៅវិទ្យាល័យ អ៊ាបឃុត នេតយ៉ង់ លោកក៏ជាមនុស្សល្បី ខាងសំបូររឿងកំប្លែង និទានអោយអ្នកស្រុកស្តាប់ សើចគាំងពោះ​ មិនចេះអស់រឿង ចូលចិត្តវាយស្គរ ទាត់ចាប៉ី ហើយចូលចិត្តឡើងសម្តែងលើវេទិកា លលេងជាមួយលោកតារស់ប៊ុន ដោយប្រស្នាប្រាជ្ញា នៅពេលមានបុណ្យទានម្តងៗ។

ពត៌មានសំខាន់ៗឈ្មោះពីកំនើត រស់ សុទ្ធា
ឈ្មោះហៅក្រៅរៃ សិរី និង សិរីសួគ៌
ថ្ងៃខែឆ្នាំកំនើត6 វិច្ឆិកា ១៩៤៦
ទីកន្លែងកំនើតភូមិដំណាក់ហ្លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង
កំរិតវប្បធម៌ឆ្នាំទីពីរនៅអនុវិទ្យាល័យនារី នេតយ៉ង់ បាត់ដំបង
សញ្ជាតិកម្ពុជា
មរណៈភាព១៧ មេសា ១៩៧៧
ប្រភេទតន្ត្រីប្រជាប្រិយ និង មនោសញ្ចេតនា
វិជ្ជាជីវៈអ្នកចម្រៀង អ្នកសរសេរបទចម្រៀង
ឆ្នាំប្រកបវិជ្ជាជីវៈ១៩៦៥ –១៩៧៧
ដៃគូ

Filed in :
About the Author

Write admin description here..

0 comments :

    If you would like to receive our RSS updates via email, simply enter your email address below click subscribe.

Blogger template . Proudly Powered by Blogger .
back to top