ខេត្តតាកែវមានព្រំប្រទល់ជាប់នឹងខេត្តកណ្ដាលពីខាងជើងនិងខាងកើត, ខាងត្បូងជាប់ប្រទេសវៀតណាមដោយមានច្រកឆ្លងកាត់ព្រំដែនអន្តរជាតិមួយសម្រាប់អ្នកទេសចរបរទេសខាងលិចជាប់ខេត្តកំពតនិងខេត្តកំពង់ស្ពឺ។ ខេត្តនេះមានស្លាកស្នាមប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនរួមទាំងប្រាសាទបុរាណដ៏ចំណាស់ជាងគេផងដែរទេសភាពធម្មជាតិល្អត្រកាលនិងក៏ជាទីកន្លែងសម្រាប់អាហារភិកនិករបស់អ្នកក្រុងភ្នំពេញផងដែរដោយគេអាចធ្វើដំណើរទៅកម្សាន្តតាមរមណីយដ្ឋានទាំងនោះវិលល្ងាចយ៉ាងងាយស្រួល។ គ្របដណ្ដប់លើផ្ទៃដីទំហំ៣,៥៦៣គ.ម២ប្រហែល៥១%(១៨២,០០០ហិកតា)អំណោយផលដល់ដំណាំស្រូវនៅរដូវវស្សានិង២០%សម្រាប់ស្រូវប្រាំង។ខេត្តតាកែវមាន១០ស្រុកចែកចេញជា១០០ឃុំ និង១,១១៦ភូមិ។ប្រជាជនសរុប៨១៥,៣៧៥នាក់ហើយ៨៥%ជាកសិករនិងប្រហែល១០%ជាអ្នកនេសាទ។
If you would like to receive our RSS updates via email, simply enter your email address below click subscribe.
Blogger template
. Proudly Powered by
Blogger
.
0 comments :